លោក ឆាត់ សុភាព នាយកអង្គការទឹកស្អាត១០០១ ប្រចាំប្រទេសកម្ពុជា បាននាំយកអំណោយជូនដល់រដ្ឋបាលស្រុកអង្គស្នួល ខេត្តកណ្តាល

ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល និងលោក ខុនសេរីរដ្ឋា អភិបាលស្រុកអង្គស្នួល បានអញ្ជើញជួបសំណេះសំណាល និងទទួលអំណោយពីលោក ឆាត់ សុភាព អគ្គនាយកអង្គការទឹកស្អាត១០០១ ដែលបានឧបត្ថម្ភនូវ ទឹកបរិសុទ្ធចំណុះ២០លីត្រ ៥០ធុង ម៉ាសចំនួន ៨កេសធំ អាល់កុលចំនួន ២០កាន ប្រដាប់បាញ់អាល់កុលចំនួន០៤ប្រអប់ បាដាចាក់វ៉ាក់សាំងចំនួន៦០ផ្ទាំង ឈុតការពារ (PPE )ធម្មតា ចំនួន១៥០ឈុត ឈុតការពារ (PPE)កម្រឹតខ្ពស់ចំនួន១០០ សាប៊ូលាងដៃ ០៣កេសធំ សម្រាប់ជូនដល់គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ (COVID-19) ក្នុងស្រុកអង្គស្នួលដើម្បីរួមចំណែកក្នុងការចូលរួមទប់ស្កាត់ នឹងជំងឺកូវីដ-១៩ (COVID-19) ដែលកំពុងឆ្លងរាលដាលនៅក្នុងស្រុកអង្គស្នួល។

លោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល បានអរគុណយ៉ាងជ្រាជ្រៅ ចំពោះអំណោយ ដែលបានផ្ដល់ជូននៅពេលនេះ គឺពិតជាមានតម្លៃ នឹងឆ្លើយតបបានទាន់ពេលវេលា និងក្នុងកាលៈទេសៈដែលស្រុកអង្គស្នួលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក៏ដូចជាទូទាំងខេត្តកណ្ដាលផងដែរ ៕