ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ត្បូងឃ្មុំ-កំពង់ចាម នាំអំណោយជាគ្រឿង ឧបភោគ បរិភោគ និងម៉ាស ជូនរដ្ឋបាលខេត្តត្បូងឃ្មុំ

ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ត្បូងឃ្មុំ-កំពង់ចាម អញ្ជើញដឹកនាំ ក្រុមការងារនាំអំណោយជាគ្រឿងឧបភោគ បរិភោគ និងម៉ាស ជូនរដ្ឋបាលខេត្តត្បូងឃ្មុំ សម្រាប់ជួយឧបត្ថម្ភ ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក និងចូលរួមចំណែកក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ នៅក្នុងខេត្ត ដោយមានការអញ្ជើញទទួលស្វាគមន៍ពីឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១។