លោក ហោ សេរីវឌ្ឍន៍ នាំយកអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សថ្នាក់កណ្ដាល និងលោកជំទាវ ពេជ្រ ចន្ទមុនី ជូនក្រុមការងារយុវជនគណបក្សខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ ៖ នារសៀលថ្ងៃសុក្រ​ ទី០៤​ ខែមិថុនា​ ឆ្នាំ២០២១នេះ នៅក្នុងទីស្នាក់ការបក្សស្រុកត្បូងឃ្មុំ លោក ហោ សេរីវឌ្ឍន៍​ ប្រធានផ្នែកក្រៅប្រព័ន្ធ​ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ព្រមទាំងសហការី បានប្រគល់ថ្នាំពេទ្យ ជាអំណោយដ៏សប្បុរសរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សថ្នាក់កណ្ដាល និងលោកជំទាវ ពេជ្រ ចន្ទមុនី ជូនឯកឧត្តម ហាក់ សុខមករា ប្រធានក្រុមការងារយុវជនគណបក្សខេត្ត្តត្បូងឃ្មុំសម្រាប់ជូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅតាមខ្នងផ្ទះក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ដែលថ្នាំពេទ្យចម្រុះរួមមាន៖ ថ្នាំឈឺចុកពោះ, ថ្នាំជំងឺរាគរូស, ថ្នាំបង្កើនជាតិទឹក និងអស់កំលាំង, ថ្នាំក្តៅខ្លួន, ថ្នាំអាលែកហ្ស៊ី, ថ្នាំផ្តាសាយ, និងម៉ាស់ ៤០០០។