ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ត្រាំ អ៊ីវតឹក ទេសរដ្ឋមន្ត្រីទទួលបន្ទុក​បេសកកម្មពិសេស

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញដឹកនាំគណៈប្រតិភូក្រសួង គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ត្រាំ អ៊ីវតឹក ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ដែលបានទទួលមរណភាពកាល​ពីរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ក្នុងជន្មាយុ៧៣ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋាននៃសពក្នុង​សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។