អភិបាលខេត្តតាកែវ ក្រើនរំលឹកដល់ពលរដ្ឋសូមបង្កើនការប្រុងប្រយ័តុ្ន និងអនុវត្តតាមការ ណែនាំក្រសួងសុខាភិបាល ពិសេសអនុវត្ត៣កុំ៣ការពារឱ្យបានល្អត្រឹមត្រូវ

ខេត្តតាកែវ ៖ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានធ្វើការក្រើនរំលឹក ក៏ដូចជាបន្តណែនាំទៅ ដល់បងប្អូនប្រជាពលរដ្ឋ សូមបង្កើនការប្រុងប្រយ័ត្ន ជាពិសេសស្តាប់តាមការណែនាំរបស់ ក្រសួងសុខាភិបាល និងអនុវត្ត៣កុំ៣ការពារឱ្យបានល្អប្រសើរ។

ថ្លែងក្នុងឱកាសចុះចែកអំណោយដល់គ្រួសារខ្វះខាតនិងរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ចំនួនជាង៣០០គ្រួសារ នៅក្នុងបរិវេណវត្តត្រពាំងព្រះ ឃុំត្រពាំងសាប ស្រុកបាទី នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានមាន ប្រសាសន៍បន្តថា ជំងឺកូវីដ១៩នេះនៅតែឆ្លងរាលដាលនៅតាមសហគមន៍ និងពុំធូរស្បើយ សោះ ដែលទាមទារឱ្យបងប្អូនទាំងអស់ បន្តរួមគ្នាទប់ស្កាត់ និងកាពារជំងឺដ៏កាចសាហាវ មួយនេះកុំឱ្យឆ្លង ដល់សហគមន៍របស់យើងកាន់តែធ្ងន់ធ្ងរជាងនេះថែមទៀត ពិសេស ក្រុមគ្រួសារយើង។

ឯកឧត្តមអភិបាលខេត្ត បន្ថែមទៀតថា ដើម្បីចូលរួមទប់ស្កាត់ នឹងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នេះសូមបងប្អូនប្រជាពលរដ្ឋទេ អនុវត្ត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួង សុខាភិបាល និងត្រូវថែរក្សាសុខភាព និងរស់នៅទម្លាប់មានអនាម័យ លាងដៃនិងសាប៊ូ អាកុលនិងត្រូវពាក់ម៉ាស់អោយបានគ្រប់ៗគ្នាពេលចេញក្រៅផ្ទះ មិនត្រូវជួបជុះគ្នាច្រើនជា ពិសេសមិនត្រូវនាំគ្នាផឹកស៊ីដែលនាំអោយមានការឆ្លងរីករាលដាលជំងឺកូវីដ១៩នៅក្នុងសហគមន៍របស់ខ្លួន។

ឯកឧត្តម អ៊ូច ភា បន្តទៀតថា បច្ចុប្បន្ននេះអត្រាអ្នកឆ្លងជំងឺកូវីដ១៩មានការកើនឡើង យ៉ាង ខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ហើយចំនួននាក់ស្លាប់ក៏មានការកើនឡើងដូចគ្នាផងដែរ ដូច្នោះសូម បងប្អូនប្រជាពលរដ្ឋត្រូវមានការយកចិត្តទុកដាក់ខ្ពស់ពីបញ្ហានេះ ជៀសវាងអនុវត្តន៍ផ្ទុយ ពីការណែនាំរបស់អាជ្ញាធរមូលដ្ឋាននិងក្រសួងសុខាភិបាល ។

នៅក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តតាកែវក៍បានធ្វើការណែនាំដល់អាជ្ញាធរមូលដ្ឋានបន្តអប់រំផ្សាយដល់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ និងត្រូវធ្វើ យ៉ាងណាអោយបងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធជាមួយរាជរដ្ឋាភិបាល ព្រោះប្រសិនបើគ្មានការចូលរួមអនុវត្តន៍ពីបងប្អូនប្រជាពលរដ្ឋនោះទេ យើងមិន អាចទប់ស្កាត់ចំងឺកូវីដ១៩បាននោះទេ។

សូមបញ្ជាក់ដែរថា អំណោយដែល ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានយកមកផ្ដល់ ដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៣៨៣គ្រួសារ ដែលស្ថិតនៅភូមិបិទខ្ទប់ ចំនួន ៤ ក្នុងឃុំត្រពាំងសាប ស្រុកបាទី ដោយក្នុងមួយគ្រួសារៗ ទទួលបាន៖ អង្ករ ២០ គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ត្រីខ ១យួរ ទឹកបរិសុទ្ធ ១កេស និងសាប៊ូ ២ដុំ ផងដែរ៕