ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ឧបត្ថម្ភនូវ អង្ករចំនួន ៣៧តោន ត្រីខ ២៥០យួរ មី ៤០០កេស ទឹកស៊ីអ៊ីវ ៤៧០យួរ និងភួយចំនួន ៤៧០សម្រាប់ ដល់អភិបាលក្រុង-ស្រុក ទាំង១១ សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត

ខេត្តកណ្ដាល៖ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ ក្រ១ ក្រ២ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានឧបត្ថម្ភនូវ អង្ករចំនួន ៣៧ តោន ត្រីខ ២៥០យួរ មី ៤០០ កេស ទឹកស៊ីអ៊ីវ ៤៧០ យួរ និងភួយចំនួន ៤៧០ សម្រាប់ ដល់អភិបាលក្រុង-ស្រុក ទាំង១១ សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត និងរងផលប៉ះពាល់ធ្ងន់ធ្ងរ ក្នុងព្រឹត្តិការណ៍ឆ្លងជំងឺកូវីដ-១៩ក្នុងសហគមន៍ ២០ កុម្ភៈ នៅក្នុងមូលដ្ឋានរបស់ខ្លួន។