ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត មន្ទីរពាក់ព័ន្ធ អាជ្ញាធរក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធ។

កិច្ចប្រជុំនេះធ្វើឡើងដើម្បី ធ្វើការបែងចែកភារកិច្ចដល់ក្រុមការងារពិនិត្យ សិក្សាស្រាវជ្រាវ ករណីវិវាទដីធ្លីនៅទូទាំងខេត្ត ពិនិត្យរបាយការណ៍វឌ្ឍនភាព ការដោះស្រាយករណីវិវាទដីធ្លី នៅតាមបណ្តាក្រុង-ស្រុក ដែលបានប្រគល់ភារកិច្ចជូននាពេលកន្លងមក និងពិនិត្យរបាយការណ៍ចុះបញ្ជីដីរដ្ឋទូទាំងខេត្ត។ ដកស្រង់ពីផេកផ្លូវការរបស់ រដ្ឋបាលខេត្តកណ្តាល សម្រួលការផ្សាយដោយ លោក គង់ សុខហេង