ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្តាល អញ្ជើញដឹកនាំមន្ត្រីពាក់ព័ន្ធខេត្ត ចុះត្រួតពិនិត្យករណីសំណើរបស់ប្រជាពលរដ្ឋ សុំជួយអន្តរាគមន៍រក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ នៅភូមិព្រែកត្រែង និងភូមិសំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

ខេត្តកណ្តាល ៖ នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្ដម នៃ ចារី អភិបាល នៃគណៈអភិបាលរងខេត្តកណ្តាល តំណាងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្ត នៃគណៈអភិបាលខេត្តកណ្តាល ដឹកនាំកម្លាំងជំនាញខេត្ត អាជ្ញាធរស្រុកកៀនស្វាយ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីពាក់ព័ន្ធ ដោយមានការចូលរួមពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត ដើម្បីចុះត្រួតពិនិត្យ ករណីសំណើរបស់ប្រជាពលរដ្ឋ សុំជួយអន្តរាគមន៍រក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ នៅចំណុចដីស្រែប្រាំង ស្ថិតនៅភូមិព្រែកត្រែង និងភូមិសំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។