ឯកឧត្តមបណ្ឌិត ថោង ខុន និង ឯកឧត្តម គួច ចំរើន អញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍កីឡាទេសចរណ៍ “ជិះកង់នៃក្តីស្រឡាញ់” នៅតំបន់ឆ្នេរ ក្នុងថ្ងៃបុណ្យនៃសេចក្តីស្រលាញ់

ខេត្តព្រះសីហនុ ៖ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ  ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:​អភិបាល​ខេត្តព្រះសីហនុ អញ្ជើញជាអធិបតី ក្នុងព្រឹ​ត្តិការណ៍កីឡាទេសចរណ៍ “ជិះកង់នៃក្តីស្រឡាញ់” (Sport Tourism Valentine’s Race) នៅតំបន់ឆ្នេរ ក្នុងថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ (Valentine’s Day) នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១។