ឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត ប្រធានផ្នែកក្រសួង-ស្ថាប័ន នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអញ្ជើញទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ Sinopharm

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១នេះ វេលាម៉ោង៨:៣០ព្រឹក ឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត សមាជិកគណ:កម្មាធិការកណ្តាល សមាជិកអចិន្រ្តៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានផ្នែកក្រសួង-ស្ថាប័ន នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអញ្ជើញទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យកាល់ម៉ែត។

នាឱកាសនោះដែរ ឯកឧត្តម បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតែងតែគិតពីសុខទុក្ខ និង សុវត្ថិភាពរបស់ប្រជាជនខ្មែរគ្រប់កាលៈទេសៈ។ ជាមួយគ្នានោះដែរឯកឧត្តមក៏បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចិន ជាពិសេសឯកឧត្តមប្រធានាធិបតី ស៊ី ជីនភីង ដែលជានិច្ចកាលតែងតែជួយដល់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា ជាប់ជាប្រចាំ ក្នុងនាមជាមហាមិត្តដែកថែប ជាពិសេសបានផ្តល់នូវអំណោយដ៏ថ្លៃថ្លាជាវ៉ាក់សាំងនេះ។

ចុងបញ្ចប់ឯកឧត្តម ក៏បានបួងសួងសូមអោយទំនាក់ទំនងកម្ពុជា-ចិន កាន់តែរឹងមាំជាអមតៈ ។