ឯកឧត្តម ងួន រាសី អនុប្រធានលេខាធិការដ្ឋាននៃយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ Sinopharm នៅមន្ទីរពេទ្យព្រះអង្គឌួង

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តម ងួន រាសី អនុប្រធានលេខាធិការដ្ឋាននៃយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ Sinopharm នៅមន្ទីរពេទ្យព្រះអង្គឌួង។

នាឱកាសនោះ ឯកឧត្តម បានថ្លែងអំណរគុណជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាអាណាចក្រកម្ពុជា ដែលតែងតែគិតពីសុខទុក្ខ និង សុវត្ថិភាពរបស់ប្រជាជនខ្មែរ និងថ្លែងអំណរអរគុណជូនចំពោះរដ្ឋាភិបាលចិន ចំពោះអំណោយដ៏ថ្លៃថ្លានេះ៕