ឯកឧត្តម ហ៊ុន ម៉ាណែត ជាថ្នាក់ដឹកនាំគំរូ បានផ្តល់ទំនុកចិត្ត ភាពជឿជាក់ជូនប្រជាជនកម្ពុជា ដោយស្ម័គ្រចិត្តទទួលយកការចាក់ថ្នាំបង្ការ ការពារជំងឺកូវីដ-១៩ មុនគេបង្អស់

ឯកឧត្តម ហ៊ុន ម៉ាណែត ជាថ្នាក់ដឹកនាំគំរូ បានផ្តល់ទំនុកចិត្ត ភាពជឿជាក់ជូនប្រជាជនកម្ពុជា ដោយស្ម័គ្រចិត្តទទួលយកការចាក់ថ្នាំបង្ការ ការពារជំងឺកូវីដ-១៩ មុនគេបង្អស់ នេះគឺជាការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលផ្អែកលើមូលដ្ឋានសុខាភិបាល និងស្តង់ដារគុណភាព សុវត្ថិភាពច្បាស់លាស់ ជាពិសេសការទទួលខុសត្រូវខ្ពស់ចំពោះជោគវាសនាប្រទេសជាតិ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ ក្នុងភាពជាអ្នកដឹកនាំដោយគំរូ ព្រមទាំងដើម្បីផ្តល់ទំនុកចិត្ត និងជំនឿជឿជាក់ដល់ប្រជាពលរដ្ឋ ។ ឯកឧត្តម ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំផ្សេងទៀត ក៏បានស្ម័គ្រចិត្តទទួលយកការចាក់ថ្នាំបង្ការនេះមុនគេ នៅមន្ទីរពេទ្យកាល់ម៉ែត នាវេលាម៉ោង៨ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តម ហ៊ុន ម៉ាណែត គឺជាឥស្សរជនដំបូងគេ ដែលនឹងទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ១៩ ក្រៅពីឯកឧត្តម បានអញ្ជើញទៅចាក់វ៉ាក់សាំងការពារកូវីដ១៩នោះ ក៏មានឥស្សរជនមួយចំនួនទៀតផងដែររួមមាន ៖ ឯកឧត្តម ហ៊ុន ម៉ានិត ឯកឧត្តម ហ៊ុន ម៉ានី ឯកឧត្តម ឌី វិជ្ជា ឯកឧត្តម សុខ ពុទ្ធិវុធ ឯកឧត្តមរដ្ឋមន្រ្តី កើត រិទ្ធ ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញជាដើម។ ម្យ៉ាងវិញទៀត ថ្នាក់ដឹកនាំ និងប្រជាជននៃបណ្តាប្រទេសផ្សេងៗជាច្រើនទៀតរាប់លាននាក់ទៀត ក៏បានប្រើប្រាស់នូវថ្នាំបង្ការប្រភេទនេះ ដោយមានប្រសិទ្ធភាពរួចទៅហើយ។

សូមបញ្ជាក់ជូនថា៖ ការទទួលវ៉ាក់សាំងកូវីដ១៩ ឈ្មោះ សីណូហ្វាម (Sinopharm) ជូនថ្នាក់ដឹកនាំកម្ពុជា លើកដំបូងនេះ ធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត សម្រាប់ការចាក់វ៉ាក់សាំងចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីតាំងចំនួន៤ រួមមាន៖

១៖ មន្ទីរពេទ្យកាល់ម៉ែត សម្រាប់ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ

២៖ មន្ទីរពេទ្យព្រះអង្គឌួង សម្រាប់ឥស្សរជន ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ

៣៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្រាប់ឥស្សរជនជាអភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត

៤៖ មន្ទីរពេទ្យកុមារជាតិ សម្រាប់អ្នកសារព័ត៌មាន។